
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា
ដោយ ៖ សុខដុម ថ្ងៃទី 21 មិថុនា 2012ម៉ោង 17:24:14
ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ នៅសាលសន្និសីទចតុមុខ មានប្រារឰពិធីអបអរសាទរខួបអនុស្សា វរីយ៍លើកទី៥ ទិវាអតីតយុទ្ធជន២១ មិថុនា ក្រោមអធិបតីភាពលោកនាយ ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អនុ ប្រធានគណៈកម្មាធិការកណ្ដាលសមាគម អតីតយុទ្ធជន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ សែន ព្រមទាំងមានការ ចូលរួមពីសំណាក់អស់លោក លោកស្រី និងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។
លោកអ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាបានឱ្យដឹងថា ឆ្នាំនេះក៏ដូចជាឆ្នាំ មុនៗដែរ ដែលរាជរដ្ឋាភិបាលបានចេញ សារាចរណែនាំស្ដីពីការប្រារឰទិវាអតីត យុទ្ធជនកម្ពុជាលើកទី៥ កន្លងមក រាជ រដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់ កែសម្រួលបន្ថែមរបបឧបត្ថម្ភជូនអតីត យុទ្ធជនជាបន្ដបន្ទាប់ ស្របតាមសភាព ការណ៍ជាក់ស្ដែងនៃស្ថានភាពសេដ្ឋកិច្ច ជាតិ គិតមកដល់ឆ្នាំ២០១២ បានកើន ដល់២១៥ ភាគរយ។ អតីតយុទ្ធជនគ្រប់ ប្រភេទដែលកំពុងទទួលរបបគោល នយោបាយពីរដ្ឋសរុបមានចំនួន៩១.៨៥១ គ្រួសារ និងអ្នកនៅក្នុងបន្ទុកមានចំនួន សរុប២១៧.៩១៨នាក់ ដោយចំណាយ ថវិកាសរុបប្រចាំខែចំនួន១០.៩៧២.២៧០. ៩១០រៀល។
ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានប្រារឰ ឡើងយ៉ាងទូលំទូលាយក្នុងខែឧសភា និង មិថុនាកន្លងទៅ ដែលសមាគមនេះ មានទាំង២៤ខេត្ដ រាជធានី ដោយបាន សហការជាមួយមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទា ដំណើរការ តាមរយៈបូកសរុបការងារឆ្នាំនិងទិស ដៅអនុវត្ដបន្ដរបស់វិស័យ អតីតយុទ្ធជនកម្ពុជា និងផ្ដល់រង្វាន់លើកសរសើរដល់ អតីតយុទ្ធជនក្នុងចលនា៣ល្អ។
ការប្រារឰខួបលើកទី៥ ទិវាអតីតយុទ្ធ ជនកម្ពុជា ពិតជាមានតម្លៃនិងអត្ថន័យ សំខាន់ណាស់ចំពោះអតីតយុទ្ធជន និង ប្រជាជនកម្ពុជា។ ប្រជាជនគ្រប់រូបចង ចាំជានិច្ចនូវមហាពលីកម្មបូជាសាច់ ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជននៅគ្រប់ដំណាក់កាល។ ក្នុង ឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារ បូរណភាពទឹកដី និងសូមលំឱនកាយ គោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតយ៉ាងថ្លៃថ្លាបំផុតក្នុង បុព្វហេតុការពារជាតិមាតុភូមិដ៏បវរនៃ យើងកន្លងមក។
ក្នុងប្រសាសន៍សំណេះសំណាលនា ឱកាសនោះ លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានសម្ដែងការកោតសរ សើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទាដែលជារៀងរាល់ ឆ្នាំតែងតែប្រារឰនូវខួបអតីតយុទ្ធជន កម្ពុជា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវ ការយកចិត្ដទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន សមាគមនេះ ហើយដែលកាលពីសម័យ សង្គ្រាមនាដើមទសវត្សរ៍ទី៧០ លោកក៏ ជាអតីតយុទ្ធជនមួយរូបផងដែរ។
លោកនាយឧត្ដមសេនីយ៍ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ក្នុងស្មារតីរួមចំណែក ដោះស្រាយ និងសម្រាលទុក្ខលំបាក របស់បងប្អូនអតីតយុទ្ធជនទាំងនោះ និងដើម្បីឆ្លើយតបនឹងការធ្វើអន្ដរាគមន៍ គាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធ ភាព រាជរដ្ឋាភិបាលបានបន្ដយកចិត្ដទុក ដាក់ដល់ការពង្រីកក្របខ័ណ្ឌច្បាប់ និង លិខិតបទដ្ឋាននានា ដើម្បីបង្កើនប្រសិទ្ធ ភាព និងការផ្ដល់សេវាចំពោះអតីត យុទ្ធជន និងជនពិការ ហើយត្រូវជំរុញ ការធ្វើបច្ចុប្បន្ន ភាពអតីតយុទ្ធជន និង គ្រួសារ ដោយបង្កើនកិច្ចសហការជាមួយ បណ្ដាធនាគារដែលបានចុះកិច្ចព្រម ព្រៀងរួចហើយ ដើម្បីអនុវត្ដការបើក ផ្ដល់ប្រាក់របប សន្ដិសុខសង្គមជូនអតីត យុទ្ធជន និងគ្រួសាររបស់ពួកគេតាម ប្រព័ន្ធធនាគារឱ្យបានឆាប់។
បន្ទាប់មកគណៈអធិបតីក៏បានបំពាក់ មេដាយ និងផ្ដល់ថវិកាជូនគ្រួសារយោធិន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ មាតុភូមិក្នុងសមរភូមិព្រំដែនកម្ពុជា-ថៃ នារយៈពេលកន្លងមក ប្រកបដោយបរិយាកាសសោមនស្សរីករាយ ៕
