កូនប្រុស​ឧកញ៉ា​ឃី​ ពៅ​ បាញ់​២​គ្រាប់​លេង​ ចង់​សាក​ចិត្ដ​សមត្ថកិច្ច​ហ៊ាន​ចាប់​ឬ​អត់​

ដោយ​ ៖ ស​.​ដា​រ៉ា​ ថ្ងៃទី 25 មិថុនា 2012ម៉ោង 16:14:10

​ភ្នំពេញ​ ៖​ អំពើ​បាញ់បោះ​សេរី​មួយ​បង្ក​ឡើង​ដោយ​កូន​អ្នកមាន​ទ្រព្យ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ និង​សមត្ថកិច្ច​ឈរជើង​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដោយ​សារ​តែ​ខ្មាន់កាំភ្លើង​វ័យក្មេង​រូប​នោះ​បាន​ចាត់​ទុក​កន្លែង​ដែល​បាញ់បោះ​សេរី​នោះ​ថា​ជា​កន្លែង​បាញ់​ស៊ី​ប​ ហើយ​ពេល​បាញ់​រួច​នាំ​គ្នា​ជិះ​រថយន្ដ​ទំនើប​គេចខ្លួន​បាត់​អស់​ ដោយ​ទំនងជា​គិត​ថា​ចង់​សាក​សមត្ថ​កិច្ច​លេង​ តើ​ហ៊ាន​ចាប់​ពួក​គេ​ដែរ​ឬ​អត់​។​

​យោង​តាម​របាយការណ៍​របស់​កង​រាជ​ អាវុធហត្ថ​ខណ្ឌដូនពេញ​ចុះ​ថ្ងៃ​ទី​២៥​ ខែ​ មិថុនា​ ឆ្នាំ​២០១២​ បានឱ្យ​ដឹង​ថា​ អំពើ​ បាញ់បោះ​សេរី​នេះ​កើតឡើង​កាលពី​វេលា​ ម៉ោង​៥​ទៀប​ភ្លឺ​ ថ្លៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​ ២០១២​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៥​ ត្រង់​ម្ដុំ​ហូ​លី​ដេ​ក្លិប​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ ដូនពេញ​ មានការ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​ ដែល​បង្ក​ឡើង​ដោយ​ក្មេង​ស្ទាវ​២​នាក់​ ជា​ កូន​ឧកញ៉ា​ម្នាក់​ដែល​តែង​មាន​សិទ្ធិ​ធ្វើ​ ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​យោង​តាម​របាយការណ៍​នេះ​ បានឱ្យ​ ដឹង​ទៀត​ថា​ ក្មេង​ស្ទាវ​ដែល​ជា​ខ្មាន់កាំភ្លើង​ បាញ់បោះ​សេរី​២​នាក់​នេះ​ មិន​ត្រូវ​បាន​ គេ​ស្គាល់ឈ្មោះ​ឡើយ​ ។​ ប៉ុន្ដែ​គេ​គ្រាន់តែ​ ដឹង​ថា​ ក្នុង​នោះ​មាន​ម្នាក់​ជា​កូន​របស់​ លោក​ឧកញ៉ា​ឃី​ ពៅ​ អ្នកម៉ៅការ​ស្ថាបនា​ និង​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ កូន​ឧកញ៉ា​ឃី​ ពៅ​ ធ្លាប់​វាយ​ទៅ​លើ​អ្នក​ ធ្វើការ​កន្លែង​បញ្ជា​បង់ប្រាក់​ផ្លូវ​២០០៤​ ក្នុង​ខណ្ឌ​សែន​សុខ​ ម្ដង​រួច​មក​ដែរ​ តែ​អត់​ ជាប់គុក​ ព្រោះ​មាន​អ្នក​ជួយ​អន្ដរាគមន៍​។​ មុន​ពេល​កើតហេតុ​ ជន​ទាំង​២​នាក់​ជិះ​ រថយន្ដ​ម៉ាក​ឡង់​គ្រឺ​ស័​រ​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​ ភ្នំពេញ​ 2Q-7116​ ពី​ទិស​ខាង​ ត្បូង​ទៅ​ជើង​ ហើយ​ពេល​ទៅ​ដល់​ជិត​ ហូ​លី​ដេ​ក្លិប​ ជាន់​ហ្វ្រាំង​ឈប់​ រវៃ​កញ្ចក់​ចុះ​ ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ផូង​!​ ផូង​!​ ឡើង​លើ​២​គ្រាប់​រួច​បើករថយន្ដ​ គេចខ្លួន​បាត់​ទៅ​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​ និយាយ​ថា​ ការ​បាញ់បោះ​សេរី​នេះ​ ថ្វីបើ​ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ ឬ​បាត់​ បង់ជីវិត​ក៏​ដោយ​ តែ​ការ​បាញ់បោះ​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ និង​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ ព្រោះ​នឹង​ ស្មានថា​ជា​អំពើ​បាញ់​ប្លន់​កើតឡើង​ ខណៈ​ ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ ។​

​ទោះ​យ៉ាងណា​ ប្រជាពលរដ្ឋ​នាំ​គ្នា​ និយាយ​ថា​ សមត្ថកិច្ច​បាន​ស្គាល់​អត្ដ​ សញ្ញាណ​អ្នក​បាញ់បោះ​សេរី​នេះ​ជា​កូន​ របស់​លោក​ឧកញ៉ា​ឃី​ ពៅ​ ជា​អ្នកមាន​ ទ្រព្យ​រួច​ទៅ​ហើយ​ ប៉ុន្ដែ​មាន​ភាព​ធូរ​ រលុង​ជាមួយ​កូន​សំណព្វចិត្ដ​ ។​ តើ​សមត្ថ​ កិច្ច​ហ៊ាន​តាម​ចាប់ខ្លួន​ពួក​គេ​ ដើម្បី​មក​ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ​ឬទេ​?​ ដើម្បី​ឱ្យ​មាន​តម្លាភាព​ចំពោះ​មុខ​ច្បាប់​ ដោយ​ មិន​គិត​ថា​កូន​អ្នកមាន​ កូន​អ្នកក្រ​ ត្រូវ​តែ​ចាប់​ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ដ​ខុស​ មក​ទទួលទោស​មុខ​ច្បាប់​ឱ្យ​ទាល់តែ​បាន​ នោះ​ ទើប​គេ​ហៅ​ថា​“​សង្គម​យុត្ដិធម៌​”​ ។​

​ដូច្នេះ​គេ​សង្ឃឹមថា​ សមត្ថកិច្ច​នឹង​ ចាត់ការ​កូនប្រុស​លោក​ឧកញ៉ា​ ឃី​ ពៅ​ តាម​នីតិវិធី​នៃ​ច្បាប់​ជា​មិន​ខាន​ ។​

​ពាក់ព័ន្ធ​ករណី​បាញ់​សេរី​នេះ​ លោក​ ឧកញ៉ា​ឃី​ ពៅ​ បាន​ប្រាប់​កាសែត​នគរ​ វត្ដ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១២​ថា​ លោក​មិន​បាន​ដឹង​ទេ​ ព្រោះ​រវល់​មក​ខេត្ដ​ តែ​ចាំ​សួរ​រក​មូលហេតុ​នៃ​ការ​បាញ់​នេះ​ ៕