ថ្នាក់ដឹកនាំ​ខណ្ឌ​សែន​សុខ​ចុះ​ចែក​សៀវភៅ​គ្រួសារ​និង​អត្ដសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​

ដោយ​ ៖ អ៊ុំ​ ណូ​ន​ ថ្ងៃទី 30 មិថុនា 2012ម៉ោង 11:09:13

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១២​ ថ្នាក់ដឹកនាំ​ខណ្ឌ​សែន​សុខ​ លោក​ លី​ សា​វ៉េ​ត​ អភិបាល​ខណ្ឌ​ អមដំណើរ​ ដោយ​អភិបាលរង​ខណ្ឌ​លោក​ ជា​ ខេ​ម៉ា​,​ លោក​ ម៉ូ​វ​ ម៉ា​និ​ត​,​ លោក​ ទាវ​ សំ​អឿ​ន​,​ លោក​អធិការ​ខណ្ឌ​ ម៉ក់​ ហុង​,​ លោក​ធិ​ការ​រង​ខណ្ឌ​ សុក​ ប៊ុ​ន​ល័យ​ និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ គិត​ សុផល​ បាន​ចុះ​ចែក​សៀវភៅ​គ្រួសារ​និង​អត្ដសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​សង្កាត់​២​នៃ​ខណ្ឌ​សែន​សុខ​ គឺ​សង្កាត់​សំរោង​ និង​សង្កាត់​ពញា​ពន់​ ។​

​ពិធី​នេះ​បាន​ប្រារឰ​ឡើង​នៅ​២​ទីតាំង​ ទី​១​ធ្វើ​នៅ​សាលាសង្កាត់​ពញា​ពន់​ មាន​ប្រជាពលរដ្ឋ​១៩៤​គ្រួសារ​ និង​ទី​២​ធ្វើ​នៅ​ក្នុង​បរិវេណ​ វិទ្យាល័យ​សំរោង​ សង្កាត់​សំរោង​ មាន​ប្រជាពលរដ្ឋ​២៥៣​គ្រួសារ​ ។​

​លោក​ លី​ សា​វ៉េ​ត​ អភិបាល​ខណ្ឌ​ បានឱ្យ​ដឹង​ថា​ ការ​ចុះ​ចែក​សៀវភៅ​គ្រួសារ​និង​អត្ដសញ្ញាណប័ណ្ណ​នា​ពេល​នេះ​ គឺ​ដោយសារ​កន្លង​មក​លោក​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឧ​ខណ្ឌ​ចុះ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ និង​អត្ដសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ ក្នុង​សង្កាត់​ទាំង​២​នេះ​ ព្រោះ​ជា​សង្កាត់​ដែល​ទើបនឹង​កាត់​បញ្ចូល​ក្រោម​ឱវាទ​ខណ្ឌ​សែន​សុខ​ ទើប​នៅ​ថ្ងៃនេះ​ខណ្ឌ​យក​មក​ផ្ដល់​ជូន​ បងប្អូន​ប្រជាពលរដ្ឋ​ ៕