យុវជន​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​ទៅ​ឃ្វាលក្របី​

ដោយ​ ៖ ព​.​អមតៈ​ ថ្ងៃទី 05 កក្កដា 2012ម៉ោង 15:36:14

​ខេត្ដពោធិ៍សាត់​ ៖​ យុវជន​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ខណៈ​កំពុង​ឃ្វាលក្របី​នៅ​វាលស្រែ​ខាង​ក្រោយ​ភូមិ​ កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែ​ កក្កដា​ ឆ្នាំ​២០១២​ ត្រង់​ចំណុច​ព្រែក​កំពង់​ពោធិ៍​ ។​

​លោក​ហ៊ុន​ សឿ​ន​ ឪពុក​ជន​រង​គ្រោះ​ បាន​រៀបរាប់​ថា​ កាលពី​រសៀល​ថ្ងៃ​កើត​ហេតុ​ រូប​គាត់​និង​កូនប្រុស​បាន​ទៅ​ឃ្វាល​ក្របី​នៅ​ឯ​វាលស្រែ​ដែល​មាន​ព្រៃរបោះ​ ខាងក្រោយ​ភូមិ​ ។​ បន្ទាប់​មក​ក៏​មាន​ ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​ផ្គរ​រន្ទះ​ គាត់​ក៏​នាំ​ កូន​ចូល​ជ្រក​ភ្លៀង​នៅ​ក្នុង​ខ្ទម​ប្រក់​តង់​ ដែល​នៅ​ក្នុង​នោះ​គាត់​បាន​ចង​អង្រឹង​ដេក​ ស្រាប់តែ​មាន​ផ្លេកបន្ទោ​ឆ្វាច​នៅ​ក្បែរ​ ខលួន​ រួច​ហើយ​ក៏​បាញ់​ផាំង​តែ​ម្ដង​​​​​​​ បណ្ដាល​ឱ្យ​ដាច់​ខ្សែ​អង្រឹង​ ធ្វើ​ឱ្យ​រូប​គាត់​វង្វេង​ វង្វាន់​ស្លន់ស្លោ​ស្រ​វេ​ស្រវា​រក​កូនប្រុស​ ឃើញ​ដួល​ដេក​ទៅ​លើ​ដី​ ។​ ភ្លាមៗ​នោះ​ គាត់​សឹងតែ​មិន​ជឿ​ថា​កូនប្រុស​ស្លាប់​ទេ​ ព្រោះ​នៅ​ស្រស់ៗ​ពេក​ ។​ ប៉ុន្ដែ​ខោ​ជើង​ វែង​ដែល​កូន​ស្លៀក​ត្រូវ​រហែក​ជើង​ទាំង​ សងខាង​ ។​ ឪពុក​ជន​រង​គ្រោះ​បន្ដ​ថា​ កូន​ ដែល​ស្លាប់​ដោយសារ​ត្រូវ​រន្ទះបាញ់​នេះ​ ឈ្មោះ​អឹ​ម​ ព្រឿ​ន​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ ក្នុងភូមិ​ស្ដុក​ខ្ទុំ​ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​ ។​ លោក​ហ៊ុន​ សឿ​ន​ បន្ដ​ ទៀត​ថា​ កូនប្រុស​គាត់​នេះ​ជា​កូនពៅ​រស់​ នៅ​ក្នុង​បន្ទុក​ ។​
​លោក​ដុល​ ប៉ន​ នាយ​ប៉ុស្ដិ៍​នគរបាល​ រដ្ឋបាល​ផ្ទះ​រុង​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ធ្វើ​កោសល្វិច័យ​ សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ ត្រូវ​រន្ទះបាញ់​ប្រាកដ​មែន​ ហើយ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕