
កាប់សម្លាប់ស្ដ្រីម្នាក់នៅលើផ្ទះសមត្ថកិច្ចសង្ស័យជារឿងគំនុំ
ដោយ ៖ រាជសី ថ្ងៃទី 17 សីហា 2012ម៉ោង 13:07:27
ខេត្ដបាត់ដំបង ៖ ស្ដ្រីម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមពេលប្ដីត្រឡប់មកពីស្រែវិញ ដោយនៅលើសាកសពមានស្នាមកាប់លើក្បាល២កាំបិត និងក៣កាំបិតស្ទើរដាច់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ឋិតនៅភូមិព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្ដបាត់ដំបង ។ ជនរងគ្រោះមានឈ្មោះ យ៉ាង ចំរើន អាយុ៤២ឆ្នាំ និងប្ដីឈ្មោះ ស ខន អាយុ៦៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីកូនជនរងគ្រោះបានឱ្យដឹងថា នៅយប់នោះពេលខ្លួនត្រឡប់មកពីរកបាញ់សត្វកណ្ដុរវិញ ម្ដាយបានឱ្យនិយាយទូរស័ព្ទទៅកូនធម៌ខេត្ដព្រះវិហារ លុះនិយាយចប់ក៏សម្រាករៀងៗខ្លួន ។
តាមប្រភពព័ត៌មានពីប្ដីជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១២ គាត់បានទៅចាំស្រែចម្ងាយ ប្រមាណ១គីឡូម៉ែត្រពីផ្ទះ ព្រឹកឡើងពេលគាត់ត្រឡប់មកដល់ផ្ទះក៏ឃើញប្រពន្ធស្លាប់បាត់ទៅហើយ ។ មិនដឹងជាត្រូវ គេសម្លាប់តាំងពីពេលណាមកទេ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពី២ថ្ងៃមុនមានបុរសម្នាក់មកសុំផ្ទះជនរងគ្រោះស្នាក់នៅ បណ្ដោះអាសន្ន តែពេលមានហេតុការណ៍បែបនេះស្រាប់តែមិនឃើញបុរសរូបនោះឡើយ ។ ករណីនេះអាចជារឿងគំនុំអ្វីមួយ សមត្ថកិច្ចនឹងស្រាវជ្រាវស្វែងរកចាប់ឃាតកមកផ្ដន្ទាទោសតាមច្បាប់ ។ ព័ត៌មានលំអិតសូមរង់ចាំអានកាសែត នគរវត្ដ ៕
