អ៊ី​ស្រា​អែ​ល​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​រយៈពេល​៣០​ថ្ងៃ​ជាមួយ​អ៊ី​រ៉​ង់​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 17 សីហា 2012ម៉ោង 14:50:43

​មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ថា​  ប្រសិនបើ​អ៊ី​ស្រា​អែ​ល​វាយប្រហារ​ទីតាំង​បរមាណូ​របស់​អ៊ី​រ៉​ង់​​ នឹង​ក្លាយជា​ការ​ចាប់ផ្ដើម​នៃ​ សង្គ្រាម​បង្ហូរឈាម​អូស​បន្លាយ​រយៈ​ពេល​មួយ​ខែ​​ បណ្ដាល​ឱ្យ​ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​រាប់រយ​នាក់​ ឬ​ច្រើន​ជាង​នេះ​បាត់​បង់ជីវិត​ ។​

​លោក​ Matan​ Vilnai​ ជា​អគ្គរដ្ឋទូត​អ៊ី​ស្រា​អែ​ល​ប្រចាំ​នៅ​ប្រទេស​ចិន​ បាន​រៀបរាប់​ពី​ស្ថានភាព​ខាងលើ​ជាមួយ​សារ​ព័ត៌មាន​ Maariv​ ក្នុង​ពេល​ដែល​មាន​ការ​គំរាមកំហែង​វាយប្រហារ​ទៅ​លើ​ទី​តាំង​បរមាណូ​របស់​អ៊ី​រ៉​ង់​ ។​

​លោក​ Matan​ Vilnai​ ជាម​ន្ដ្រី​យោធា​ចូល​និវត្ដន៍​ដែល​ធ្លាប់​បាន​ចំណាយ​ ពេល​ជាង​៥​ឆ្នាំ​ត្រួតពិនិត្យ​ការ​អភិវឌ្ឍ​កាំ​ ជ្រួ​ច​មី​ស៊ី​ល​ការពារ​ រួម​ទាំង​សំឡេង​ សា​រ៉ែ​ន​ប្រកាស​អាសន្ន​ពេល​មាន​កាំជ្រួច​ សត្រូវ​វាយប្រហារ​ ត្រង់​សេ​ គេច​ពី​គ្រាប់​ រំសេវ​...​។​ ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍​  ជាមួយ​សារព័ត៌មាន​ខាងលើ​ លោក​ Vilnai​ បាន​បញ្ជាក់​ថា​ អ៊ី​ស្រា​អែ​ល​បាន​ ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ពេល​មាន​ ហេតុការណ៍​អាក្រក់​កើតឡើង​ ប្រ​សិន​ បើ​មាន​សង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​នោះ​ ។​ លោក​បន្ដ​ទៀត​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ លក្ខណៈ​ទប់ទល់​នឹង​គ្រាប់​រ៉ុ​ុ​ក្កែ​តរាប់​រយ​ គ្រាប់​ រួម​ទាំង​កាំជ្រួច​មី​ស៊ី​ល​ដែល​អាច​ វាយប្រហារ​ចូល​ទៅ​ទីប្រជុំជន​ជា​រៀង​ រាល់ថ្ងៃ​ ដែល​អាច​សម្លាប់​មនុស្ស​រហូត​ ជាង​៥០០​នាក់​នោះ​ ។​ លោក​បញ្ជាក់​ ទៀត​ថា​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​ច្រើន​ ជាង​នេះ​ដោយ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​។​ តាម​ការ​ប៉ាន់​ប្រមាណ​ ប្រសិនបើ​មាន​ ការ​វាយប្រហារ​អ៊ី​រ៉​ង់​នោះ​អាច​អូស​ បន្លាយពេល​ដល់​មួយ​ខែ​ ។​

​អ៊ី​ស្រា​អែ​ល​ជឿជាក់​ថា​ អ៊ី​រ៉​ង់​កំពុង​តែ​ផលិត​គ្រាប់បែកបរមាណូ ​ក្រោម​ការ​បិទ​បាំង​នៃ​កម្មវិធី​បរមាណូ​ដើម្បី​សន្ដិ​ភាព​ ។​ អ៊ី​ស្រា​អែ​ល​ចាត់​ទុក​ថា​ ប្រ​សិន​ បើ​អ៊ី​រ៉​ង់​មាន​គ្រាប់បែកបរមាណូ​នោះ​ជា​ ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្ដិ​សុខ​របស់​ខ្លួន​ ៕​