រថយន្ដ​ទេសចរណ៍​ក្រុមហ៊ុន ​សំ​ ស្រេង​ CAMBODIA​ បុក​រ៉ឹ​ម៉ក​កង់​បី​របួសធ្ងន់​៣​ស្រា​ល២​ ប្រុង​បើក​គេច​សមត្ថកិច្ច​ឃាត់​ជាប់​

ដោយ​ ៖ ឡូ​ សំអាត ថ្ងៃទី 17 សីហា 2012ម៉ោង 15:49:26

​ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​​ ថ្ងៃ​ទី​១៧ ​ខែសីហា ​ឆ្នាំ​២០១២​ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅចំណុច​គល់​ស្ពាន​នាគ​ផ្នែក​ខាងលិច​ ឋិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ បង្ក​ឡើង​ដោយ​រថយន្ដ​ទេស​ចរណ៍​ក្រុមហ៊ុន​សំ​ ស្រេង​ CAMBODIA​ បើក​បុក​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​(​តុ​កតុក​)​ បណ្ដាល​ឱ្យ​ភាគី​រ៉ឺ​ម៉ក​របួសធ្ងន់​៣​នាក់​ និង​ស្រាល​២​នាក់​ ហើ​យ​រថយន្ដ​បាន​ព្យាយាម​បើក​គេច​រហូត​ដល់​ចំណុច​ផ្លូវ​លេខ​១៩៣​កែង​ផ្លូវ​ព្រះ​នរោត្ដម​ ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ចេញ​អន្ដរាគមន៍​ឃាត់​ចាប់​បាន​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ដំបូង​គេ​ឃើញ​រ៉ឺ​ម៉ក​កង់​បី​បើក​ក្នុង​ទិស​ដៅ​ពី​លិ​តទៅ​កើត​ ក្នុង​បំណង​ឆ្លង​ទៅ​កោះ​ពេជ្រ​ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ដ​ទេសចរណ៍​ក្រុមហ៊ុន​សំ​ ស្រេង​ CAMBODIA​ បើក​យ៉ាងច្រើន​ពីត្បូង​ទៅ​ជើងតាមបណ្តោយផ្លូវសបិទខាងកើតអគារណាហ្គាវើល​ លុះដល់​ចំណុច​គល់​ស្ពាន​នាគ​ ក៏​បុក​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​ បណ្ដាល​ឱ្យ​ក្រឡាប់ចាក់​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​ទាំង​រថយន្ដ​និង​អ្នកបើកបរ​សមត្ថកិច្ច​កំពុង​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​នៅ​ស្នាក់​ការ​ប៉ុស្ដិ៍​ ៕