កីឡា​ចំនួន​៦​ប្រភេទ​បាន​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ​និស្សិត​អាស៊ាន​

ដោយ​ ៖ សារីម ថ្ងៃទី 18 សីហា 2012ម៉ោង 09:15:11

​ភ្នំពេញ​ ៖​ ការ​ប្រកួត​កីឡា​និស្សិត​សាកលវិទ្យាល័យ​អាស៊ាន​លើ​ទី​១៦​ (Game​ AUG)​ និង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១២​ខាង​មុខ​នេះ​នៅ​លើ​ទឹកដី​ ប្រទេស​ឡាវ​ហើយ​ក៏​ជា​លើក​ទី​៤​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​វត្ដ​ មាន​បញ្ជូន​កីឡាករ​ កីឡាការិនី​ទៅ​ចូល​ រួម​ប្រកួត​ កីឡា​និស្សិត​អាស៊ាន​នេះ​ ។​

ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​មជ្ឈមណ្ឌល​ ហ្វឹកហ្វឺន​កីឡា​ បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៧​ ខែសីហា​ ឆ្នាំ​២០១២​ នេះ​ថា​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​សម្រេច​ត្រៀម​កីឡាករ​ជម្រើសជាតិ​ ចំនួន​៦​វិញ្ញាសា​ ទៅ​ចូលរួម​ប្រកួត​នៅ​ ប្រទេស​ឡាវ​ ។​
​ប្រភព​ដដែល​នេះ​បាន​បន្ដ​ទៀត​ថា​ មូលហេតុ​ដែល​កម្ពុជា​បញ្ជូន​កីឡាករ​ កីឡាការិនី​ត្រឹមតែ​៦​ប្រភេទ​ទៅ​ចូលរួម​ នោះ​ ព្រោះតែ​ការ​ប្រកួត​នេះ​ គេ​តម្រូវ​ ឱ្យ​តែ​កីឡាករ​ កីឡាការិនី​ដែល​ជា​និស្សិត​ ប្រកួត​ប៉ុណ្ណោះ​ ។​

ចំពោះ​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​សាកល​ វិទ្យាល័យ​អាស៊ាន​ដែល​ធ្វើ​នៅ​ប្រទេស​ ឡាវ​នា​ពេល​ខាង​មុខ​នេះ​ មាន​វិញ្ញាសា​ រហូត​ដល់​ទៅ​១៦​ប្រភេទ​ឯណោះ​ ហើយ​ ភាគច្រើន​ វិញ្ញាសា​ទាំង​១៦​ប្រភេទ​ កម្ពុជា​យើង​សុទ្ធតែ​ជម្រើសជាតិ​ ប៉ុន្ដែ​ អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​កីឡាករ​យើង​ មាន​កម្រិតសិក្សា​ទាប​ ដែល​មិន​អាច​ បញ្ជូន​ពួក​គេ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ ព្រឹត្ដិការណ៍​នេះ​បាន​ ។​

វិញ្ញាសា​ដែល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ ហ្វឺ​ន​កីឡា​ កំពុង​តែ​ហ្វឹកហាត់​ត្រៀម​ទាំង​ ៦​ប្រភេទ​នេះ​ គឺ​តេ​ក្វា​ន់​ដូ​ មាន​កីឡាការិនី​ ចំនួន​៣​នាក់​ ពួក​គេ​សុទ្ធសឹងតែ​ធ្លាប់​បាន​ ទទួល​មេដាយ​មេ​ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ ទី​២​វាយ​កូន​បាល់​មាន​កីឡាករ​៣​នាក់​ ទី​៣​ប៉េតង់​៥​នាក់​ ទី​៤​យូ​ដូ​ មាន​កីឡាករ​ ២​នាក់​ កីឡាការិនី​៣​នាក់​ ទី​៥​វាយ​កូន​ឃ្លី​ លើ​តុ​ មាន​កីឡាករ​២​នាក់​ និង​អត្ដ​ពល​ កម្ម​២​នាក់​ផង​ដែរ​ សរុប​កីឡាករ​ កីឡា​ ការិនី​ចំនួន​១៧​នាក់​ ។​
​យោង​តាម​ប្រភព​ព័ត៌មាន​ខាងលើ​ នេះ​ឱ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រមូលផ្ដុំ​កីឡាករ​ កីឡាការិនី​ ការ​ហ្វឹកហាត់​បំប៉ន​នេះ​ កំពុង​តែ​ស្ថិត​ក្នុង​ជុំរំ​ប្រមូលផ្ដុំ​ ហើយ​គេ​ នឹង​បញ្ចប់​នៅ​ដំណាច់​ខែតុលា​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ​ ហើយ​បើ​ចង់​ហ្វឹកហាត់​បំប៉ន​ ពួក​គេ​បន្ថែម​ទៀត​នោះ​ ក៏​ត្រូវ​តែ​មាន​ លុយ​សម្រាប់​ផ្គត់ផ្គង់​ពួក​គេ​ផង​ដែរ​ ។​

ចំពោះ​វិញ្ញាសា​ទាំង​១៦​ប្រភេទ​ដែល​ ត្រៀម​ធ្វើការ​ប្រកួត​កីឡា​សាកល​វិទ្យា​ ល័យ​អាស៊ាន​ នៅ​ប្រទេស​ឡាវ​នោះ​ មាន​ អត្ដពលកម្ម​,​ វាយ​សី​,​ បាល់បោះ​,​ បាល់ទះ​,​ បាល់ទាត់​,​ កា​រ៉ា​តេ​ដូ​,​ បញ្ឈរ​សី​ លា​,​ សី​ប៉ាក់​តា​ក្រ​,​ ហែល​ទឹក​,​ តេ​ក្វា​ន់​ដូ​,​ វាយ​កូន​ឃ្លី​លើ​តុ​,​ វាយ​កូន​បាល់​,​ វូ​ស៊ូ​,​ បាញ់​ធ្នូ​ និង​អុក​ ។​

គួរ​រំលឹក​ថា​ កីឡាករ​ កីឡាការិនី​ កម្ពុជា​ ធ្លាប់​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ និស្សិត​៣​លើក​រួច​មក​ហើយ​ កាលពី​ឆ្នាំ​ ២០០៦​ និង​ឆ្នាំ​២០០៨​ ធ្វើ​នៅ​ប្រទេស​ ម៉ា​ឡេ​ស៊ី​នោះ​កម្ពុជា​ធ្លាប់​ទទួល​បាន​មេ​ ដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​តេ​ក្វា​ន់​ដូ​ ប៉ុន្ដែ​ ឆ្នាំ​២០១០​កម្ពុជា​មិន​បាន​ទទួល​មេដាយ​ឡើយ​ ៕