
លោកព្រហ្មមរណៈនាំអំណោយផ្ដល់ជូនក្រុមយុវជនស្ម័គ្រចិត្ដសម្ដេចតេជោនៅស្រុកថ្មពួក
ដោយ ៖ ទឹកថ្លា ថ្ងៃទី 18 សីហា 2012ម៉ោង 13:49:44
ខេត្ដបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ លោក ព្រហ្ម មរណៈ មេបញ្ជាការជើងគោកប្រចាំ ទិស៥ អមដំណើរដោយលោក អេង ហុង នាយមណ្ឌល៥នៃការិយាល័យទី២កងទ័ពជើងគោក និងនាយទាហាន ពលទា ហានជាច្រើនរូបទៀត បាននាំយកអំណោយរបស់នាយឧត្ដមសេនីយ៍ មាស សុភាព មេបញ្ជាការកងទ័ពជើងគោក ទៅផ្ដល់ជូនក្រុមយុវជនស្ម័គ្រចិត្ដសម្ដេចតេជោ ដែលកំពុងបំពេញបេសកកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិ កណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។
អំណោយទាំងនោះរួមមាន ទឹកសុទ្ធ ទឹកសណ្ដែត២៨កេស ទឹកក្រូច១៦កេស សាច់ក្រក១០គីឡូក្រាម មី១០កេស ស្រាបៀរ៥កេស ក្រូចពោធិ៍សាត់១២ផ្លូន និងថវិកាមួយចំនួន ។
លោក ព្រហ្ម មរណៈ បានឱ្យដឹងថា នេះជាការគិតគូរនិងយកចិត្ដទុកដាក់ពីសំណាក់នាយឧត្ដមសេនីយ៍ មាស សុភាព ចំពោះសុខទុក្ខរបស់ក្រុមយុវជនស្ម័គ្រចិត្ដសម្ដេចតេជោដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលប្អូនៗខិតខំតស៊ូគ្រប់ឧបសគ្គដើម្បីសម្រេចបាននូវគោលរបស់រាជរដ្ឋាភិបាល ក៏ដូច ជាជូនប្រទេសជាតិផងដែរ ៕
