បាញ់​មិត្ដភក្ដិ​ឱ្យ​របួស​គេចខ្លួន​មួយ​រយៈ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​

ដោយ​ ៖ ស ​ដារ៉ា ថ្ងៃទី 18 សីហា 2012ម៉ោង 13:58:33

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ បាន​សហការ​ជាមួយ​នគរ​បាល​ខណ្ឌទួលគោក​ស្រាវជ្រាវ​ឈាន​រហូត​ ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ប្រើ​ ប្រាស់​អាវុធ​ខ្លី​របស់​ខ្លួន​បាញ់​ទៅ​លើ​មិត្ដ​ភក្ដិ​ បណ្ដាល​ឱ្យ​របួស​នា​ពេល​កន្លង​មក​ ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​សម្បត្ដិ​ផល​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ ។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប្រើ​ប្រាស់​អាវុធ​បាញ់​ទៅ​លើ​មិត្ដភក្ដិ​របស់​ខ្លួន​បណ្ដាល​ឱ្យ​រង​របួស​ ហើយ​គេចខ្លួន​មួយ​រយៈ​ ទើប​ស្រាវជ្រាវ​ចាប់​បាន​ខាង​លើ​នេះ​ប្រព្រឹត្ដិ​២​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែ​ សីហា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ទួល​ គោក​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ សាន​ សុផល​ ភេទ​ ប្រុស​ អាយុ​៣២​ឆ្នាំ​ មានមុខ​របរ​មិន​ពិត​ ប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​២១៣​ ផ្លូវ​លេខ​១៩​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​ ចំណែក​ជន​រង​គ្រោះ​ដែល​រង​គ្រាប់កាំភ្លើង​មាន​ ឈ្មោះ​ផុ​ន​ វុ​ទ្ធា​ ហៅ​អា​ជ្រូក​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​មានមុខរ​បរជា​អ្នក​រត់ការ​ឯកសារ​ គយ​រស់នៅ​ផ្ទះ​លេខ​១២២E2​ ផ្លូវ​លេខ​ ១០៧​ សង្កាត់​អូរ​ឫស្សី​ទី​៤​ ខណ្ឌ​៧​មក​រា​ រង​របួស​មួយ​គ្រាប់​ក្រោម​ក្លៀក​ខាងឆ្វេង​ (​បាញ់​បញ្ឆិត​)​ ។​

​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ទួល​ គោក​បាន​បញ្ជាក់​ថា​ ករណី​ដែល​ផ្ទុះ​ អាវុធ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែ​ កក្កដា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​០០​និង​៥០​ នាទី​រំលង​អធ្រាត្រ​ ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​ សម្បត្ដិ​ផល​ បន្ទប់​លេខ​៥១៦​ នៃ​ជាន់​ទី​៥​ ដែល​ទីតាំង​នេះ​មាន​ដី​ឡូត៍​លេខ​១៦​ ផ្លូវ​ លេខ​១៥០​ ក្រុម​ទី​៦​ សង្កាត់​ទឹកល្អក់​ទី​២​។​

​ទាក់ទិន​នឹង​ការ​ករណី​បាញ់បោះ​នៅ​ ក្នុង​សណ្ឋាគារ​សម្បត្ដិ​ផល​ខាងលើ​នេះ​ គេ​ពុំ​ឃើញ​មាន​ស្រមោល​អាជ្ញាធរ​ខណ្ឌ​ ទួល​គោក​ចុះ​សួរនាំ​ ឬ​ផ្អាក​អាជីវកម្ម​ នោះ​ឡើយ​ បើ​ដឹង​ថា​ ករណី​នេះ​មាន​ មនុស្ស​របួស​យ៉ាងណា​ក្ដី​ ។​ គេ​ក៏​បាន​ សង្ស័យ​ផង​ដែរ​ថា​ ការ​ដែល​មិន​ចុះ​ធ្វើ​ ការ​សួរនាំ​ និង​ផ្អាក​អាជីវកម្ម​នោះ​អាច​ អាជ្ញាធរ​ខណ្ឌទួលគោក​ត្រូវរ៉ូវ​គ្នា​ជាមួយ​ ម្ចាស់​សណ្ឋាគារ​ខាងលើ​នេះ​ តែបើ​ចំ​ ហាង​តូចៗ​ក្បែរ​ចិញ្ចើម​ផ្លូវ​វិញ​ មិន​បាន​ ២០​នាទី​ផង​ គឺ​ចប់​តែ​ម្ដង​ ៕