
អ្នកស្លាប់កើនឡើង៣៤នាក់ដោយការប៉ះទង្គិចគ្នានៅអណ្ដូងរ៉ែអាហ្វ្រិកខាងត្បូង
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 18 សីហា 2012ម៉ោង 14:26:21
ប៉ូលិសអាហ្វ្រិកខាងត្បូងបានប្រកាសឱ្យដឹងថា មានអ្នកស្លាប់កើនឡើងដល់ ៣៤នាក់ និង៧៨នាក់រងរបួសធ្ងន់ពេល មានការប៉ះទង្គិចគ្នារវាងប៉ូលិសនឹងក្រុម បាតុករអណ្ដូងរ៉ែនារសៀលថ្ងៃទី១៧ ខែសីហា នៅក្រុមហ៊ុនអណ្ដូងរ៉ែ Lonmin ស្ថិតនៅតំបន់ម៉ារីកាណា ភាគខាងពាយ័ព្យ អាហ្វ្រិកខាងត្បូង។ នេះជាអំពើហិង្សាទ្រង់ ទ្រាយធំជាងគេបំផុតនៅក្នុងប្រទេសនេះ។
លោកស្រី Phiyega អ្នកនាំពាក្យស្នងការប៉ូលិសជាតិអាហ្វ្រិកខាងត្បូង បាននិយាយថា នេះជាថ្ងៃសោកនាដកម្ម របស់ប្រទេសជាតិ ។ “កងកម្លាំងប៉ូលិស អាហ្វ្រិកខាងត្បូងមានការសោកស្ដាយយ៉ាងខ្លាំង ពេលដែលទុកឱ្យមានស្លាប់ច្រើនបែបនេះ ។ យើងនឹងធ្វើឱ្យអស់ពី លទ្ធភាពរារាំងមិនឱ្យមានហេតុការណ៍ បែបនេះកើតឡើងទៀតឡើយ ។ យើងមានការសោកស្ដាយដល់អ្នកដែលបាន បាត់បង់ជីវិត ប៉ុន្ដែយើងនឹងបន្ដដើម្បី ធានាដល់សន្ដិសុខ សុវត្ថិភាពដល់ប្រទេសជាតិទាំងមូល” ។
កម្មករអណ្ដូងរ៉ែជាង៣ពាន់នាក់កាន់ ដំបង កាំបិត ពូថៅ វាយប្រហារទៅលើ ប៉ូលិសដែលបានរៀបជារបាំងរារាំងបាតុ ករដែលគេចាត់ទុកថាជាបាតុកម្មខុសច្បាប់ ។ ក្រោយពេលព្យាយាមបំបែក ហ្វួងបាតុករមិនបានសម្រេច ប៉ូលិសក៏ បានបាញ់ប្រហារអ្នកដែលចូលរួមធ្វើ បាតុកម្មនោះតែម្ដង ។
ការធ្វើបាតុកម្មចាប់ផ្ដើមឡើងតាំង ពីថ្ងៃទី១០ ខែសីហាមកម្ល៉េះ ដោយទាមទារឱ្យក្រុមហ៊ុនLonmin តម្លើងប្រាក់ខែ ដល់កម្មករដល់៤ពាន់រ៉ែនស្មើ៤៨៦ដុល្លារ ៕
