ពលរដ្ឋ​ឥណ្ឌា​រាប់​ពាន់​នាក់​ចាកចេញ​ពី​ផ្ទះសម្បែង​ដោយ​ពាក្យ​ចចាមអារ៉ាម​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 18 សីហា 2012ម៉ោង 14:57:11

​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​មាន​ អត្ថន័យ​ថា​ ក្រុម​កាន់សាសនា​អ៊ិ​ា​ស្លា​ម​ នឹង​បើក​ការ​វាយប្រហារ​សងសឹក​ដល់​ ការ​ប៉ះទង្គិច​គ្នា​ដោយ​ជម្លោះជាតិសាសន៍​នៅ​តំបន់​នោះ​ ។​ ចំពោះ​ស្ថានភាព​នោះ​ នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ លោក​ម៉ា​ន់​ ម៉ូ​ហាន់​ស៊ី​ង​ បាន​សន្យា​ថា​ រដ្ឋាភិបាល​នឹង​ធានា​ សន្ដិសុខ​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ លោក​ម៉ា​ន់​ ម៉ូ​ ហាន់​ស៊ី​ង​ មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​សន្យា​ ថា​រដ្ឋាភិបាល​នឹង​ធ្វើ​អស់ពី​សមត្ថភាព​ ការពារ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ភាគ​ ឦសាន​នៃ​ប្រទេស​ និង​តំបន់​ដទៃ​ទៀត​រស់​ នៅ​ប្រកបដោយ​សុវត្ថិភាព​ ។​ ពលរដ្ឋ​ ឥណ្ឌា​មាន​សិទ្ធិ​រស់នៅ​ ធ្វើ​ការងារ​ និង​ រៀនសូត្រ​នៅ​គ្រប់​ទិស​ទី​ដែល​ពួក​គេ​ចង់​រស់នៅ​”​ ។​

​មន្ដ្រី​ក្រុមហ៊ុន​ចរាចរ​តាម​ផ្លូវដែក​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ត្រូវ​បង្កើន​ជើង​ ចេញដំណើរ​ពី​រដ្ឋ​ប៉ែង​ហ្គា​ល័​រ​ទៅ​កាន់​ រដ្ឋ​អាសា​ម​ ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង​ យ៉ាង​ខ្លាំង​នោះ​ ។​ ចាប់តាំងពី​ថ្ងៃ​ទី​១៥​ ខែ​ សីហា​ មក​ដល់​ពេល​នេះ​ ចរាចរណ៍​ផ្លូវ​ ដែក​ខាងលើ​បាន​លក់ដាច់​អស់​ជាង​៦​ ពាន់​សំបុត្រ​ដល់​អ្នក​ដែល​មាន​បំណង​ ចាក​ចេញពី​រដ្ឋ​នេះ​ ។​ មន្ដ្រី​ប៉ូលិស​ក្នុង​ តំបន់​បានឱ្យ​ដឹង​ថា​ មាន​អំពើ​ហិង្សា​កើត​ ឡើង​ក្នុង​រដ្ឋ​អាសា​ម​ រវាង​សហគមន៍​ជន​ ជាតិ​ភាគតិច​ដូ​ដូ​ នឹង​សហគមន៍​ជនជាតិ​ អ៊ិ​អ​ស្លា​ម​នៅ​ទីនោះ​បណ្ដាល​ឱ្យ​ជនជាតិ​ អ៊ិ​ង​ស្លា​ម​ជាង​៨០​នាក់​បាត់បង់​ជិ​វិត​ និង​ជាង​៤​សែន​នាក់​ត្រូវ​បោះបង់​ចោល​លំនៅ​ឋាន​ ៕