ហៅ​ប្រពន្ធ​ពី​ផ្ទះ​ឪ​ក្មេក​មិន​មក​​ ចង​.​ក​ដើម​ខ្នុរ​ស្លាប់​ក្បែរ​ពាងទឹក​

ដោយ​ ៖ វណ្ណា ថ្ងៃទី 18 សីហា 2012ម៉ោង 15:41:35

​ប៉ោយ​ប៉ែ​ត​ ៖​ វា​ជា​រឿង​ហួសចិត្ដ​មួយ​នៅ​ពេល​ដែល​យើង​បានឮ​​ និង​ឃើញ​បុរស​អភ័ព្វ​ម្នាក់​និង​ឆោតល្ងង់​ ដោយ​គ្រាន់តែ​ហៅ​ប្រពន្ធ​ពី​ផ្ទះ​ឪពុកក្មេក​មិន​មក​ បែរ​ ជា​យក​ខ្សែ​ពាន​ចង​.​ក​ខ្លួនឯង​នឹង​ដើម​ខ្នុរ​ ស្លាប់​ក្បែរ​ពាងទឹក​ចំហៀង​ផ្ទះ​ឪពុកក្មេក​ កាលពី​វេលា​ម៉ោង​៦​ស្រាងៗ​ ថ្ងៃ​ទី​១៨​ ខែ​ សីហា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ចំហៀង​ផ្ទះ​ ឪពុកក្មេក​ ក្រុម​ទី​៦​ ភូមិ​ប្រជា​ធម៌​កើត​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ ន​ង​ ចិន្ដា​ អាយុ​២២​ឆ្នាំ​ មានមុខ​ របរ​ជា​អ្នក​អូស​រទេះ​ នៅ​ក្នុង​ផ្សារ​រុង​កឿ​ ប្រទេស​ថៃ​ រស់នៅ​បណ្ដោះអាសន្ន​ បន្ទប់​ ជួល​លេខ​៩៩៩​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​ បន្ទាយ​មាន​ជ័យ​ និង​ប្រពន្ធ​ឈ្មោះ​ញៀន​ ចាន់​រ៉ា​ អាយុ​២១​ឆ្នាំ​ ។​

​ទាក់ទិន​ករណី​ធ្វើ​អត្ដឃាត​ចង​.​ក​របស់​ យុវជន​ខាងលើ​នេះ​ ត្រូវ​បាន​ឪពុកក្មេក​ បញ្ជាក់​ឱ្យ​ដឹង​ថា​ ដោយសារ​តែ​កូនប្រសា​ និង​កូនបង្កើត​របស់​គាត់​មាន​ទំនាស់​ឈ្លោះ​ ទាស់ទែង​គ្នា​ ពី​រឿង​រកស៊ី​មិន​សល់​លុយ​ ហើយ​ថ្លៃ​ជួល​ផ្ទះ​ក៏​ថ្លៃ​ និង​ជា​ពិសេស​ថ្ងៃ​ ណា​ក៏​ទាស់​គ្នា​ដែរ​ ។​

​មុន​ឈាន​ដល់​ការ​ធ្វើ​អត្ដឃាត​ដោយ​ចង​.​ក​នេះ​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១២​ រវាង​ជន​រង​គ្រោះ​នឹង​ប្រពន្ធ​បាន​ ឈ្លោះ​ទាស់ទែង​គ្នា​ ហើយ​ប្រពន្ធ​ក៏​បាន​ ទូរស័ព្ទ​ទៅ​កាន់​ឪពុក​ឱ្យមក​យក​ទៅ​កាន់​ ផ្ទះ​វិញ​ ដោយ​ទុក​ប្ដី​ឱ្យ​នៅផ្ទះ​ជួល​ក្រុង​ប៉ោយ​ប៉ែ​ត​ម្នាក់ឯង​ ។​ ខណៈ​ប្រពន្ធ​ចេញ​ បាន​មួយសន្ទុះ​ ជន​រង​គ្រោះ​គិត​ខ្លី​រូប​នេះ​ ក៏​បាន​តាម​រហូត​មក​ដល់​ផ្ទះ​ឪពុកក្មេក​ ទាំង​ភ្លៀងរលឹម​ស្រិចៗ​  រួច​ក៏​ឆ្លើយឆ្លង​គ្នា​ ពីរ​បង​ខាងក្រៅ​ទៅ​កាន់​ប្រពន្ធ​របស់​ ខ្លួន​នៅ​ក្នុងផ្ទះ​ឪពុកក្មេក​ ដោយ​បញ្ជាក់​ថា​ យើង​ទាំង​២​នាក់​លេង​គ្នា​ទៅ​ ។​ ពេល​នោះ​ ឪពុក​ក៏​បាន​ឆ្លើយ​មក​កាន់​កូនប្រសា​វិញ​ ចាំ​ស្អែក​ចាំ​និយាយ​គ្នា​ កូន​ត្រលប់​ទៅ​ផ្ទះ​ ជួល​វិញ​ចោះ​ ព្រោះ​ចេញ​មក​មិន​បាន​ បិទទ្វារ​បន្ទប់​ឡើយ​ ។​

​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ មួយ​សន្ទុះ​ក្រោយមក​សំឡេង​បាន​ស្ងប់ស្ងាត់​ ដោយ​ឪពុកក្មេក​នឹក​ស្មានថា​កូនប្រសា​ របស់​ខ្លួន​វិល​ទៅ​កាន់​បន្ទប់​ផ្ទះ​ជួល​វិញ​ ក៏​ នាំ​កូនស្រី​ចូល​ដេក​តែ​ម្ដង​ ។​ លុះ​ព្រឹក​ ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​១៨​ ខែសីហា​ អ្នក​ ស្រុក​ក៏​បាន​ហៅ​ឪពុកក្មេក​របស់​ជន​រង​ គ្រោះ​នេះ​ ចេញ​ទៅ​ហូប​កាហ្វេ​ ស្របពេល​ដែល​ចុះ​ពី​ផ្ទះ​ ក្រឡេក​ឃើញ​កូន​ ប្រសា​ចង​.​ក​នឹង​ដើម​ខ្នុរ​ មិនដឹង​ស្លាប់​ តាំងពី​ពេល​ណា​នោះ​ឡើយ​ រួច​ក៏​ភ្ញាក់ផ្អើល​ រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ដឹង​ពី​ ព័ត៌មាន​នៃ​ការ​ធ្វើ​អត្ដឃាត​របស់​កូន​ ប្រសា​នេះ​ ។​

​នៅ​កន្លែង​កើតហេតុ​ទាំង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ ឪពុកក្មេក​ជន​រង​គ្រោះ​ បាន​ពិនិត្យ​ឃើញ​ថា​ ការ​ធ្វើ​អត្ដឃាត​របស់​យុវជន​ខាងលើ​នេះ​ គេ​បាន​យក​ខ្សែ​ពាន​នៃ​ម៉ាស៊ីនភ្លើង​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ខ្នុរ​ជិត​ពាងទឹក​ រួច​ឡើង​ជាន់​លើ​មាត់​ពាង​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម​ស្លាប់​តែ​ម្ដង​ ៕