ព្រោះ​ចាញ់ល្បែង​ប្រើ​ល្បិច​កុហក​ឪពុក​ម្ដាយ​ថា​ចោរប្លន់​ម៉ូតូ​

ដោយ​ ៖ ស.សម ថ្ងៃទី 20 សីហា 2012ម៉ោង 14:31:15

​ភ្នំពេញ​៖កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១២​យុវជន​ម្នាក់​ព្រោះតែ​ញៀន​នឹង​ល្បែងស៊ីសង​រហូត​ហ៊ាន​កុហក​ឪពុក​ម្ដាយ​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​លុះ​ព្រឹក​ឡើង​មក​ដាក់​ពាក្យបណ្ដឹង​ជាមួយនឹង​ឪពុក​នៅ​ប៉ុស្ដិ៍​នគរបាល​វាលវង់​តែ​ក្រោយមក​ទើប​ដឹង​ថា​គឺជា​ ការ​ប្រើ​ល្បិច​របស់​យុវជន​រូប​នេះ​ដែល​យក​ម៉ូតូ​ទៅ​បញ្ចាំ​ហើយ​ចាញ់ល្បែង​អស់​លុយ​ ។​ យុវជន​ដែល​ប្រើ​ល្បិច​ខាងលើ​ មានឈ្មោះ​ សឹង​ វុ​ទ្ធី​ អាយុ​ ២៧​ឆ្នាំ​ មុខ​ របរ​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦​ ស្នាក់​នៅផ្ទះ​ លេខ​០៤៣​ច​ ផ្លូវជាតិ​លេខ​៥​ សង្កាត់​ ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ ។​
​បើ​តាម​សម្ដី​របស់​លោក​ ម៉ុ​ក​ បូ​រុណ​ ឆ​ស័​ក្ខ​ នាយ​ប៉ុស្ដិ៍​នគរបាល​វាលវង់​ ខណ្ឌ​ ៧​មក​រា​បានឱ្យ​ដឹង​ថា​ សឹង​វុ​ទ្ធី​បាន​ប្រើ​ ល្បិច​ថា​ខ្លួន​ត្រូវ​ក្រុម​ចោរប្លន់​យក​ម៉ូតូ​ ហើយ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជាមួយនឹង​ ឪពុក​របស់​ខ្លួន​ថា​មាន​ចោរប្លន់​យក​ម៉ូតូ​ នៅ​ម្ដុំ​គី​រី​រម្យ​ ប៉ុន្ដែ​ដោយសារ​តែ​មាន​ ការ​សង្ស័យ​ពួក​គាត់​ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ម្ដុំ​ឃ្លាំង​រំសេវ​ (​កន្លែង​បញ្ចាំ​)​ ទើប​ដឹង​ថា​យុវជន​ខាងលើ​នេះ​បាន​យក​ ម៉ូតូ​របស់​ខ្លួន​ទៅ​ដាក់បញ្ចាំ​ចំនួន​១.៣០០​ ដុល្លារ​គឺ​ម៉ូតូ​ម៉ាក​ Honda​ C125​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ​ភ្នំ​ ពេញ​ 1AW-1116​ .​  លោក​បាន​បន្ដ​ទៀត​ថា​បន្ទាប់​ពី​ធ្វើ​ ការ​ស្រាវជ្រាវ​ទើប​ដឹង​ថា​ យុវជន​ខាង​ លើ​នេះ​បាន​យក​ម៉ូតូ​ខ្លួនឯង​ទៅ​ដាក់បញ្ចាំ​ ហើយ​ទើប​ខ្លួន​ព្រម​សារភាព​ថា​ ខ្លួន​ពិត​ ជា​បាន​កុហក​ឪពុក​ម្ដាយ​ថា​មាន​ចោរ​ ប្លន់​ម៉ូតូ​តែ​តាម​ពិត​គឺ​យក​ម៉ូតូ​ទៅ​បញ្ចាំ​ ដើម្បី​យក​លុយ​ទៅ​លេងល្បែង​ស៊ីសង​ចាញ់​អស់​ទើប​ខ្លួន​ធ្វើ​បែប​នេះ​ ។​
​បើ​តាម​សម្ដី​របស់​យុវជន​ខាងលើ​បាន​សារភាព​នៅ​ប៉ុស្ដិ៍​នគរបាល​វាលវង់​ថា​ នៅ​ថ្ងៃ​ទី​ ១៩​ សីហា​ ២០១២​ វេលា​ម៉ោង​ ៥​ល្ងាច​ខ្លួន​បាន​ជិះ​ម៉ូតូ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ម្ដុំ​ឃ្លាំង​រំសេវ​ក្នុង​តម្លៃ​១.៣០០​ដុល្លារ​ហើយ​ក៏​យក​លុយ​នោះ​ទៅ​លេងល្បែង​ ចាញ់​អស់​លុយ​ លុះ​មក​ដល់​វេលា​ម៉ោង​ ៨​យប់​ថ្ងៃ​ដដែល​ខ្លួន​បាន​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​ហើយ​ក៏​បាន​ប្រាប់​ឪពុក​ម្ដាយ​ថា​ ម៉ូតូ​ របស់​ខ្លួន​ត្រូវ​បាន​ចោរប្លន់​យក​ទៅ​បាត់​ ហើយ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ដែល​នោះ​ ។​
​លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ២០១២​ខ្លួន​មិន​នឹក​ស្មានថា​ឪពុក​របស់​ ខ្លួន​បាន​នាំ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​វាលវង់​ដូច្នេះ​ទេ​ ។​ បច្ចុប្បន្ន​យុវជន​ខាង​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​វាល​ វង់​បញ្ជូន​ទៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​៧​មក​រា​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ ៕​