
ឪពុកក្មេកលួចកាប់កូនប្រសារបណ្តាលឱ្យរបួសធ្ងន់
ដោយ ៖ ស សារ៉េត ថ្ងៃទី 24 កញ្ញា 2012ម៉ោង 15:15:47
ខេត្តប៉ៃលិន ៖ បុរសម្នាក់បានសន្លប់បាត់ស្មារតីនៅនឹងកន្លែង ខណៈកំពុងតែដេកលង់ល ក់ក្នុងអង្រឹងលើផ្ទះរបស់ខ្លួន ស្រាប់តែត្រូវឪពុកក្មេកយកកាំបិតខ្វែវ ឡើងទៅកាប់ បណ្តាលឱ្យរងរបួសបាក់ក្តោងច្រមុះ បែកក្បាលស្រាំលលាដ៍ ដេរអស់៦ថ្នេរ និងត្រូវស្មងជើងខាងស្តាំដេរអស់៥ថ្នេរ ត្រូវបានអ្នកជិតខាងឱ្យមកជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ជនរងគ្រោះ ឈ្មោះ ភិត ដូង អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ លួម សុភាព អាយុ២៥ឆ្នាំ និងជនដៃដល់ជាឪពុកក្មេក ឈ្មោះ លួម អាយុ៧៣ឆ្នាំ ទាំង២នាក់រស់នៅ ភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ព័ត៌មានលំអិតសូមរង់អានកាសែតនគរវត្ត ៕
