កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​ចំណោម​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​

ដោយ​ ៖ មរតក ថ្ងៃទី 24 កញ្ញា 2012ម៉ោង 18:20:30

​ភ្នំពេញ​ ៖​ ដោយសារ​តែ​កំណើន​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជា​ បាន​កើន​ឡើងជា​បន្ដបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ធ្វើ​ឱ្យ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ ពោល​គឺ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ ចុះ​ពី​២២.៩​ភាគរយ​ក្នុង​ឆ្នាំ​២០០៩​ មក​នៅ​ត្រឹម​២០​ភាគរយ​ នៅ​ឆ្នាំ​២០១២​ ហើយ​រំពឹង​ថា​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ ត្រឹម​១៩​ ភាគរយ​ នា​ឆ្នាំ​២០១៣​។​ ប្រការ​ នេះ​បាន​ញ៉ាំង​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​ការ​ វាយតម្លៃ​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ ថ្នាក់​ទី​១៥​ដែល​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​លើ​ពិភពលោក​ក្នុង​រយៈកាល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​យោង​តាម​សារលិខិត​របស់​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ​លើក​ទី​ ១០​ កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​២០១១​ ទោះបី​ ប្រទេស​កម្ពុជា​មាន​គ្រោះ​ទឹកជំនន់​ក្ដី​ ក៏​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៧.១%​ដែរ​ ហើយ​សម្រាប់​ឆ្នាំ​២០១២​ កំណើន​សេដ្ឋ​ កិច្ច​កម្ពុជា​ នឹង​សម្រេច​បាន​ ៦.៩%​ (​ទៅ​នឹង​ការ​គ្រោងទុក​ ៦.៥%)​។​ លទ្ធផល​ នេះ​ បាន​មក​ពី​កំណើន​ដ៏​ល្អ​ក្នុង​វិស័យ​ កសិកម្ម​ ៤.១%​ វិស័យ​ឧស្សាហកម្ម​ ៧.៧​ %​ និង​វិស័យ​សេវាកម្ម​៥.៤%​។​ ជាមួយ​គ្នា​ នេះ​ដែរ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ មនុស្ស​ម្នាក់​បាន​កើនឡើង​ពី​៧៦០​ ដុល្លារ​ ក្នុង​ឆ្នាំ​ ២០០៨​ ដល់​ប្រមាណ​៩៩០​ដុល្លារ​ ក្នុង​ឆ្នាំ​២០១២​ហើយ​រំពឹង​ថា​នឹង​អាច​ កើនឡើង​១០៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ ឆ្នាំ​២០១៣​។​

​ក្នុង​សារលិខិត​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ប្រការ​នេះ​បាន​ញ៉ាំង​ឱ្យ​កម្ពុជា​ទទួល​បាន​ នូវ​ការ​វាយតម្លៃ​ជា​ប្រទេស​ស្ថិត​ក្នុង​ ចំណាត់ថ្នាក់​ទី​១៥​ ដែល​ទទួល​បាន​កំណើន​ សេដ្ឋកិច្ច​ខ្ពស់​នៅ​លើ​ពិភពលោក​ ក្នុង​រយៈ​ ពេល​១០​ឆ្នាំ​ចុង​ក្រោយ​ និង​ជា​ប្រទេស​  ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥​ក្នុង​ចំណោម​ក្រុម​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​នឹង​អាច​ សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​ វត្សរ៍​ព្រមទាំង​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ ទី​១​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​សម្រេច​បាន​ នូវ​វឌ្ឍន​ភាពល្អ​ប្រសើរ​ក្នុង​ការ​កែ​លម្អ​ សូចនាករ​ផ្នែក​សង្គមកិច្ច​។​

​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មាន​ភាព​ ចិ​រកា​ល​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ លើ​វិស័យ​ជលផល​ វិស័យ​ដីធ្លី​ ដែល​អាច​ និយាយ​មួយ​បែប​ទៀត​ថា​ ជា​ការ​បដិវត្ដ​ វិស័យ​ជលផល​ និង​ដីធ្លី​។​ ជាក់ស្ដែង​ រាជ​ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ឡូត៍​នេសាទ​ នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ទុក​ឱកាស​ឱ្យ​ប្រ​ ជា​ជន​រក​ត្រី​បង្កើន​ចំណូល​ធ្វើ​ឱ្យ​ជីវភាព​ កាន់តែ​ប្រសើរ​ឡើង​។​ ជាមួយ​គ្នា​នោះ​ រាជរដ្ឋាភិបាល​ក៏​បាន​ចាត់វិធានការ​ ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​ គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ ដោយ​ផ្អាក​ជា​ បណ្ដោះអាសន្ន​នូវ​ការ​ផ្ដល់​សម្បទាន​ដី​ សេដ្ឋកិច្ច​ ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ ទាំងឡាយ​ណា​ដែល​បាន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ ឯកជន​ ហើយ​ក្រុមហ៊ុន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​ផលប្រយោជន៍​របស់​ប្រជាជន​។​

​ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​ក៏​បាន​ ចាត់​ឱ្យ​យុវជន​ស្ម័គ្រចិត្ដ​ជាង​១​ពាន់​នាក់​ ចុះ​ទៅ​វាស់វែង​ដីធ្លី​ ១.២​លាន​ហិ​កតា​ជូន​ ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជាង​  ៣០​ម៉ឺន​គ្រួសារ​ ដើម្បី​ឱ្យ​ប្រជាជន​មាន​លំនឹង​និង​មាន​ភាព​កក់ក្ដៅ​មានកម្ម​សិទ្ធិ​ដីធ្លី​ដែល​ខ្លួន​កំពុង​រស់នៅ​ និង​បង្កបង្កើន​ផល​។​

ជាមួយនឹង​ការ​រីក​ចម្រើន​ខាង​វិស័យ​ សេដ្ឋកិច្ច​ និង​សង្គម​ ប្រទេស​កម្ពុជា​ ក៏​ ទទួល​បាន​នូវ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​ សំគាល់​ក្នុង​ដំណើរការ​ពង្រឹង​លទ្ធិ​ប្រជា​ ធិ​ប​តេ​យ្យ​ផង​ដែ​ដរ​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ រឹតតែ​ច្បាស់​ថែម​ទៀត​ តាម​រយៈ​ការ​បោះ​ ឆ្នោត​កន្លង​មក​ រួមការ​បោះ​ឆ្នោត​តំណាង​ រាស្ដ្រ​៤​លើក​ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​២​ លើក​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ៣​លើក​ ព្រមទាំង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ខេត្ដ​-​រាជធានី​។​ ជាមួយ​គ្នា​នោះ​ វិស័យ​ សិទ្ធិ​មនុស្ស​ ក៏​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ កាន់តែ​រីក​ចម្រើន​និង​ទូលំទូលាយ​ថែម​ទៀត​ តាម​រយៈ​សង្គម​ស៊ី​វិល​និង​អង្គការ​មិន​ មែន​រាជរដ្ឋាភិបាល​ ដែល​មាន​ច្រើន​រាប់​ មិន​អស់​។​ ជាក់ស្ដែង​ កម្ពុជា​បាន​ចូលរួម​ ក្នុង​អនុសញ្ញា​អន្ដរជាតិ​ចំនួន​១៤​ ខាង​ ផ្នែក​សិទ្ធិ​មនុស្ស​ ជា​ពិសេស​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​ការ​រើសអើង​ចំពោះ​ស្ដ្រី​ និង​អនុសញ្ញា​ស្ដី​ ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ជាដើម​។​

កំណើនសេដ្ឋកិច្ច​និង​ការ​រំពឹង​ថា​អាច​ នឹង​ធ្លាក់​ចុះ​អត្រា​នៃ​ភាព​ក្រីក្រ​មក​ត្រឹម​  ១៩%​ នៅ​ឆ្នាំ​២០១៣​ អ្នកវិភាគ​សេដ្ឋកិច្ច​ មួយ​ចំនួន​បាន​ទទួលស្គាល់​ថា​ ភាព​ក្រីក្រ​ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ​ ពិតជា​មានការ​ថយ​ចុះ​គួរ​ឱ្យ​ កត់សម្គាល់​ប្រាកដ​មែន​ ខណៈ​សេដ្ឋកិច្ច​ ប្រទេស​កម្ពុជា​ មានការ​កើន​ឡើងជា​លំ​ ដាប់​បើ​ទោះបីជា​កន្លង​មក​មាន​វិបត្ដិ​ សេដ្ឋកិច្ច​សកល​និង​វិបត្ដិ​បំណុល​នៅ​ សហភាព​អឺរ៉ុប​ក៏​ដោយ​។​

​យោង​តាម​សារលិខិត​របស់​សម្ដេច​ តេ​ជោ​ ក៏​បានឱ្យ​ដឹង​ដែរ​ថា​ រាជរដ្ឋាភិបាល​ កម្ពុជា​ បាន​ចូលរួម​ជាមួយ​ភាគី​នៃ​សន្ធិ​ សញ្ញា​ និង​ពិធីសារ​អន្ដរជាតិ​ជា​ច្រើន​ទៀត​ រួម​ទាំង​ចូលរួម​ប្រតិបត្ដិការ​ ដើម្បី​ស្វែង​ រក​សន្ដិភាព​ក្រោម​ក្រប​ខ័​   ណ្ឌ​អង្គការ​សហ​ ប្រជាជាតិ​ ដូច​ជា​បញ្ជូន​ទៅ​ដោះ​មីន​ នៅ​ ប្រទេស​ស៊ូ​ដង់​ អាហ្វ្រិក​កណ្ដាល​ ឆាត​ និង​លី​បង់​ ជាដើម​​ ៕